រសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រសម្រាប់ត្រៀមរៀបចំមជ្ឈមណ្ឌលភូមិមួយ-ផលិតផលមួយ លើវិស័យស្មូនដីកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងពាណិជកម្ម តំណាងវិស័យឯកជន ប្រធានក្រុមប្រឹក្សា អភិបាលស្រុក អាជ្ញាធរឃុំភូមិ និងប្រជាពលរដ្ឋជាអ្នកស្មូនផលិតផលកុលាលភាជន៍នៅក្នុងតំបន់នោះ។