រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៣.៦ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត រកឃើញ និងដកហូត នៅផ្សារក្រោម ខេត្តកំពង់ឆ្នាំង

  • 613
  • ដោយ taravong

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែន បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះលក់ដូរទំនិញ នៅក្នុងផ្សារក្រោម និងតូបលក់ជុំវិញផ្សារ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

  • ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូត ទឹកក្រូចសរុបចំនួន ១៨ ដប ស្មើនឹង ១៣.៦ គីឡូក្រាម ដែលជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ភេសជ្ជៈទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទទាក់ទង