ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨ៈ០០ នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថ រយះពេល ០៩ខែ និងលើកទិសដៅត្រីមាសទី ៤ ឆ្នាំ២០១៩ និងពិធីប្រកាស និងផ្លាស់ប្តូរមុខងារ បណ្តោះអាសន្ត មេបញ្ជាការស្រុកជលគីរី ជូនដល់លោក អនុសេនីយ៍ទោ គង់ សាវឿន។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំនួន ១៥៦ នាក់។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវវិធានការដូចខាងក្រោម៖
-អំពីផែនការ ការពារ និងជួយសង្រ្គោះ គ្រោះមហន្តរាយ។
-ផែនការ ការពារ ពិធីបុណ្យភ្ជុំបិណ្ឌ។
- ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ដែលកើតមានក្នុងភូមិសាស្រ្តខេត្ត ៕