រដ្ឋបាលស្រុកកំពង់លែងរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលឆ្នាំ២០២០-២០២២ ។
នៅព្រឹកថ្ងៃច័ន្ទ ៣រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩នេះ រដ្ឋបាលស្រុកកំពង់លែង បានដំណើការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុកកំពង់លែង ឆ្នាំ២០២០-២០២២ ក្រោមអធិបតីភាព
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណ:អភិបាលខេត្ត
និងអញ្ជើញចូលរួម មាន ក្រុមប្រឹក្សាស្រុក គណ:អភិបាល លោក លោកស្រី ទីប្រឹក្សា ខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ អធិការនគរបាលស្រុក ការិយាល័យជុំវិញស្រុក គណ:កម្មាធិការកសាងផែនការ ឃុំទាំង០៩ អង្គការ សមាគម វិស័យឯកជន ដៃគូអភិវឌ្ឍន៏ ក្នុងស្រុក សរុប ១១២នាក់ ស្រី ៣២ នាក់ ។
សូមបញ្ជក់ផងដែរថាចំពោះគម្រោង អាទិភាព ទាំង០៤ វិស័យ ដែលបានលើកក្នុងសិក្ខាសាលា សរុបចំនួន ៤៥៨ គម្រោង
-គម្រោង ស្រុក ចំនួន ៧៦ គម្រោង
-គម្រោង ឃុំ ចំនួន ៣៨២ គម្រោង ។
ជាលទ្ធផល គម្រោងឃុំចំនួន ៧៦ និងគម្រោងស្រុកចំនួន ៣ ត្រូវបានដៃគូរអភិវឌ្ឍន៍ និងមន្ទីរជំនាញពាក់ព័ន្ធគាំទ្រ ។