ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញដឹកនាំកិច្ចជុំបូកសរុបលទ្ធផលនៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក សមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សរុបសមាសភាពចូលរួមមានចំនួន ៧០នាក់។