ព្រឹកថ្ងៃ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេណបញ្ជាការដ្ឋានផ្នែកសឹករងស្រុក មានរៀបចំវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ មកពីឃុំចំនួន៣ មានឃុំចក ឃុំត្រពាំងចាន់ និង ឃុំឆ្នុកទ្រូ សរុបចំនួន ២៥០នាក់ ស្រី១០៩នាក់។