ថ្ងៃសុក្រ ៨កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកជលគីរី ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំព្រៃគ្រី ឃុំកំពង់អុស និងឃុំកោះថ្កូវ ដែលក្រុមការងារទទួលបានពីវេទិកាសាធារណៈកន្លងមក។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារ, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, ថ្នាក់ដឹកនាំស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។