ព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលាស្រុកទឹកផុស ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈក្នុងមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងសមាជិកក្រុមការងារ, លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុកទឹកផុស កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សរុបចំនួន ៤២នាក់។