នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរបស់ស្រុក បានចុះធ្វើការណែនាំ និងរៀបចំសណ្តាប់ធ្នាប់ជូនបងប្អូនអាជីវករក្នុង និងក្រៅបរិវេណផ្លូវផ្សារពង្រ ដើម្បីសម្រួលចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក សេង វិចិត្រ អភិបាលរងស្រុក និងលោកអនុសេនីយ៍ឯក ព្រាល ចាន់ណា នាយរងការិយាល័យសណ្តាប់ធ្នាប់ស្នងការនគរបាលខេត្ត ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំង៣របស់ស្រុក អាជ្ញាធរភូមិឃុំ ប្រជាការពារ និងអ្នកម៉ៅការភាស៊ីផ្សារ ជំនាញពាក់ព័ន្ធផងដែរ ៕