កំពង់ឆ្នាំងៈ បច្ច័យជិត៥០លានរៀលដែលបានពីសទ្វាជ្រះថ្លា ពីបុណ្យផ្កាប្រាក់សម្រាប់យកទៅកសាងព្រះវិហារវត្តសន្ថារាម ហៅវត្តគៀនតាម៉ា ត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម សខេងនិងជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនឹងមន្រ្តីរាជការពុទ្ធិបរិស័ទ្ធជិតឆ្ងាយ ដង្ហែយកទៅប្រគេនព្រះសង្ឃគង់នៅវត្តសន្ថារាម ហៅវត្តគៀនតាម៉ា ស្ថិតនៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។