ស្រុកទឹកផុស៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធពិធីលែងត្រី មេពូជ និងកូនត្រី ចំនួន ៨០, ០០០ក្បាល នៅក្នុងបរិវេណបឹងខ្សែត្រ ភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និងអញ្ជើញចូូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តមទីប្រឹក្សា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន៧៥០ អង្គ/នាក់ ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង ៕