រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ …

  • 646
  • ដោយ taravong

ព្រឹកថ្ងៃសុក្រ០១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ៣០ ខែសីហា ឆ្នាំ២០១៩ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង (ក្រុម១)
បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ សម្រាប់ភូមិត្បែងខ្ពស់ ឃុំតាំង
ក្រសាំង ស្រុកទឹកផុស ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត និងលោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋសរុបចូលរួមប្រមាណ 210 នាក់ ( ស្រី 160 នាក់) ។

អត្ថបទទាក់ទង