ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះក្រោមអធិបតីលោក ហ៊ុល ច័ន្ទថូ ប្រធានក្រុមប្រឹក្សាស្រុក លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច និងលោកស្រី មែ បុប្ផា អភិបាលរងស្រុក។
របៀបវារះនៃកិច្ចប្រជុំរួមមាន៖
-ការពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំខែមុន
-ការពិនិត្យ និងអនុម័តរបាយការណ៏ប្រចាំខែសីហាឆ្នាំ២០១៩របស់រដ្ឋបាលស្រុក
-សំនួរ ចម្លេីយ និងការបញ្ចេញយោបល់
-សេចក្តីផ្សេងៗ
-ប្រសាសន៏បូកសរុប និង បិទអង្អប្រជុំ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីរលោកប្រធានក្រុមប្រឹក្សាឃុំក្នុងស្រុក និងមន្ត្រីពាក់ពន្ឋ័ក្នុងស្រុក សមាសភាពចូលរួមមានចំនួន ៤៥ រូបផងដែរ ៕