សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកករណីក្រុមយុវជន ដេញវាយតប់គ្នា នៅតាមផ្លូវចំការម៉ុច
សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកករណីក្រុមយុវជន ដេញវាយតប់គ្នា នៅតាមផ្លូវចំការម៉ុច ភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ។
ករណីបង្កហឹង្សានេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់ ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បានមុខសញ្ញាជនបង្កបានម្នាក់ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕