កំពង់ឆ្នាំងៈ ដើម្បីធានាអោយមានការប្រមូលពន្ធមានការកើនឡើងនោះ មន្រ្តីពន្ធដាទាំងអស់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ស្របទៅនឹងបរិបទនៃសង្គម ក្នុងការប្រមូលពន្ធធ្វើយ៉ាងណាអោយដំណើរការនៃរកចំណូលមានការកើនឡើងនិងមានប្រសិទ្ធភាពខ្ពស់ ។
លោកជំទាវប៊ុន នារី បានអំពាវនាវបែបនេះក្នុងពិធីផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តកៀរគចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល នៅស្នាក់ការសាខាពន្ធដាខេត្តកំពង់ឆ្នាំងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ។
លោក ជំទាវ ប៊ុន នារី បានមានប្រសាសន៍បន្តថាៈសម្រាប់យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩ -២០២៣ ជាកែទម្រង់យុទ្ធសាស្រ្តដំណាក់កាលមួយទៀតដែលកាន់តែមុតស្រួចនិង កាន់ស៊ីជម្រៅក្នុងការលើកម្ពស់មត្ថភាព រដ្ឋបាលប្រមូលចំណូល ការបន្តពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវានិង ការៀបចំគោល នយោបាយ សារពើពន្ធ និងមិនមែនសារពើពន្ធ សំដៅលើកកម្ពស់បរិយាកាសនៃការពង្រឹងការប្រកួតប្រជែងនិងជម្រុញមូលដ្ឋានសេដ្ឋកិច្ច និយាយជារួម ស្របតាមគោលន
យោបាយ របស់រាជរដ្ឋាភិបាលមួយយ៉ាងសំខាន់ ក្នុងការកៀរគរចំណូលប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តវិធានកែទម្រង់នានាជាពិសេស រួមចំណែកក្នុងការអនុវត្តអោយចេញជាផ្លែផ្កាស្របតាមគោល នយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ការផ្សព្វផ្សាយនាពេលនេះ ជាចក្ខុវិស័យប្រែក្លាយ ប្រព័ន្ធចំណូលរដ្ធអោយមានលក្ខណៈទំនើបដែលអាចឆ្លើយ តបទៅនិងតម្រូវការអភិវឌ្ឍន៍ និងការវិវត្តន៍នៃរចនាសម្ព័ន សង្គម និងសេដ្ឋកិច្ច ក្នុងគោលបំណងធ្វើទំនើបភាវូបនីកម្មរដ្ធបាល និងគោលនយោបាយចំណូលសារពើពន្ធ និងមិន មែនសារពើពន្ធដើម្បីធានាការប្រមូលចំណូលប្រកបដោយ ប្រសិទ្ធិភាព និងស័ក្ខសិទ្ធិខ្ពស់ការកែលម្អរបរិយាកាសវិនិ យោគ ពង្រឹងភាពប្រគួតប្រជែង ព្រមទាំងជម្រុញការធ្វើ ពិធកម្មសេដ្ធកិច្ច ។
ហើយដើម្បីធានាថា ការប្រមូលពន្ធអោយមានប្រសិទ្ធភាពនោះមន្រ្តីពន្ធដាទាំអស់ ត្រូវធ្វើយ៉ាងណាអោយបានល្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទាំងថ្នាក់ខេត្តនិងថ្នាក់ក្រុង ស្រុក ។
លោក វង្ស ឌីណា ប្រធានសាខាពន្ធដាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩នេះ សាខាពន្ធដាខេត្តកំពង់ឆ្នាំង បានប្រមូលពន្ធបានប្រមាណជា៨០ភាគរយ ហើយ ការប្រមូលពន្ធនាឆ្នាំនេះ បានឆ្លើយតបទៅនឹងផែនការសកម្មភាពដែលថ្នាក់លើបានកំណត់ ៕