រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

នាយកដ្ឋានលើកកម្ពស់អាហាររូបត្ថម្ភ នៃក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីការពង្រឹងការអនុវត្ត តាមខ្លឹមសារប្រកាសលេខ ០៤៨ ក ជ អ ជ ស្ដីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអុីវ មានជាតិដែក និងសារៈសំខាន់ នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអុីវមានជាតិដែក

  • 861
  • ដោយ taravong

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ លោកជុំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហាររូបត្ថម្ភ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង និងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងលោក លោកស្រីជាអជីវករ លក់ទឹកត្រី ទឹកស៊ីអុីវមានជាតិដែក ក្នុងខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

សិក្ខាសាលាមានគោលបំណង លើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ
ដែលមានក្នុងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺសំដៅលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ជាលទ្ធផលនៃកិច្ចការនេះ រាជរដ្ឋាភិបាលបានសម្រេចគោលដៅអភិវឌ្ឍ សហស្សវត្សក្នុងការកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារកនិងកុមារ ការឈឺ និងស្លាប់ដោយសារជម្ងឺផ្សេងៗ…៕

អត្ថបទទាក់ទង