ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី ២៨ សីហា ២០១៩ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់អគារមត្តេយ្យសិក្សា១ខ្នងមាន៤បន្ទប់ដែលជាអំណោយសប្បុរសជនជប៉ុនតាមរយ:អង្កការ School aid Japan ដល់សាលាមត្តេយ្យសិក្សាព្រះធាតុ នៅភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពី លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមផងដែរ ៕