ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំ"ខ"សាលាខេត្តកំពង់ឆ្នាំង មានបើកសិក្ខាសាលាស្ដីពី សារៈប្រយោជន៍ នៃការចុះបញ្ជី វិស្វករដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន នៅគណៈវិស្វករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាល ខេត្តកំពង់ឆ្នាំង និងឯកឧត្តម លឹម ថាវអគ្គលេខាធិការគណះវិស្វករកម្ពុជា។
សិក្ខាសាលាស្ដីពី សារៈប្រយោជន៍ នៃការចុះបញ្ជីនេះ ក៏មានការចូលរួមពីលោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងក្រុង/ស្រុក លោកវិស្វករនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ ៕