ព្រឹកថ្ងៃអង្គារ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ នៅសាលាស្រុកជលគីរី ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីជំរុញការធ្វើវេទិកាសាធារណៈនៅតាមឃុំដែលមិនទាន់បានធ្វើ និងជំរុញការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងឃុំដែលបានធ្វើវេទិការួច។ កិច្ចប្រជុំក៏បានកំណត់បែងចែកក្រុមការងារចុះតាមបណ្តាឃុំ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, គណៈអភិបាលស្រុក មេឃុំ និងស្មៀនឃុំទាំង៥ទូទាំងស្រុក។