ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ចំនួន២ឃុំ មានឃុំព្រៃមូល និងឃុំជើងគ្រាវ ដែលមានអ្នកចូលរួមសរុប ៣៧៩នាក់ ស្រី ១៧៣នាក់ ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទស្តាំ ភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ។
នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ៣៤ ក្នុងនោះ ក្រុមការងារ អាជ្ញាធរនិងជំនាញបានធ្វើការបកស្រាយនៅសល់សំណូមពរ ក្រុមការងារ និងជំនាញពាក់ព័ន្ធ និងធ្វើការដោះស្រាយបន្ត ។