កំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិ ដែលដឹកនាំដោយលោកជំទាវម៉ាត់ ម៉ារ៉ារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានប្រារព្វធ្វើឡើងនៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នៅក្នុងវត្តតាកុល ស្ថិតក្នុងឃុំ ពានីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច។
ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តមលោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូ និង ប្រជា
ពលរដ្ឋសរុបទាំងអស់ចំនួន៥៤៧នាក់ ផងដែរ។
លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានមានប្រសាសន៍ថាៈសំណួរមួយចំនួនដែលមិនទាន់បានដោះស្រាយកាលពីវេទិកាសាធារណៈនៅឃុំឈូកសកាលពីថៃ្ងទី២៦ ខែកក្កដា ឆ្នាំ២០១៩ អំពីបញ្ហាអគ្គីសនី និងរៀបចំសណ្តាប់ធ្នាប់ផ្សារថ្នល់ទទឹងអាជ្ញាធរកំពុងធ្វើការសម្របសម្រួលនិងបញ្ហាផ្សេងៗទៀតដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រោយពីប្រជាពលរដ្ឋបានស្តាប់ការបកស្រាយរបស់លោក ឈឹម វុទ្ធា អាជ្ញាធរនិងប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធីបានទទួលយកនិងអបអរសាទរចំពោះក្រុមការងារទាំងអស់ដែលគិតគូរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរតំណាងប្រជា
ពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរមកគណៈអធិបតីពាក់ព័ន្ធបញ្ហាអគ្គីសនី, ធ្វើផ្លូវអោយ តែមិនមានប្រឡាយ, ការដឹកខ្សាច់, ការកំណត់តំបន់ទីទួលវប្បធម៌ ,សំណូមដល់លោកនាយកសាលាអោយលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាតាកុលជួយជំរុញគ្រូបង្រៀនអោយបានទៀងទាត់ពេលវេលា ,និង បញ្ហាមួយចំនួនទៀតនៅក្នុងមូលដ្ឋាន ដាក់ជូនក្រុមការងារ ថ្នាក់ជាតិជួយដោះស្រាយជូនពួកគាត់។
ឆ្លើយតបទៅនឹងសំណូមពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់លោកជំទាវម៉ាត់ ម៉ារ៉ាបានដោះស្រាយសំណូមពរទាំង៨របស់ប្រជាពលរដ្ឋ ចំពោះបញ្ហាមួយចំនួននៅសេសសល់ក្រុមការងារទទួលយកដោះស្រាយជូនពេលក្រោយអោយបានទាន់ពេលវេលាស្របតាមច្បាប់។
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍បន្តទៀតថាៈ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធនិងអាណាចក្រ និងបានគិតគូរពីសុខទុក្ខគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ផ្សេងៗរបស់រដ្ឋ ខិតខំបង្កើនមុខរបបប្រចាំថ្ងៃ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕