រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ

  • 624
  • ដោយ taravong

ព្រឹកថ្ងៃ ៨ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាឃុំមេលំ ស្រុកបរិបូណ៌ មានរៀបចំវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង​ពិនិត្យ ដោះស្រាយ​បញ្ហាប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្ដម អម សុភា អភិបាលរងខេត្ត ក្រុម​ការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកចុះមូលដ្ឋានស្រុកបរិបូណ៌ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ មកពីឃុំចំនួន៣ មាន​ឃុំផ្សារ ឃុំមេលំ និង ឃុំកំពង់ព្រះគគីរ ដែលមានអ្នកចូលរួមសរុប ៣៧២ នាក់ ស្រី ១៤៥ នាក់។

សំណួរ និង​សំណូមពរ​ដែល​ទទួល​បាន​សរុប​មាន​ចំនួន ៩​ចំណុច ពាក់ព័ន្ធ​នឹង​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ បញ្ហា​ព្រំប្រទល់​ឃុំ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ លោក​ជំទាវ​ប្រធាន​ក្រុម​ការងារ និង​ឯកឧត្ដម លោកជំទាវ អនុប្រធាន​ក្រុម​ការងារ និង​សមាជិក​ក្រុមការងារ ព្រម​ទាំង​មន្ទីរ​ជំនាញ បាន​ខិតខំពន្យល់ បកស្រាយ និង​ពិភាក្សា​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ស្ងប់​ចិត្ត និង​ទទួល​យក​ដោយ​ក្ដី​សប្បាយរីករាយ។ បញ្ហា​មួយ​ចំនួន​ដែល​មាន​វិសាលភាព​ធំ ក្រុម​ការងារ​បាន​ទទួល​យក​មក​ពិនិត្យ​ដោះស្រាយ​បន្ត ហើយ​និង​ផ្ដល់​ព័ត៌មាន​ត្រឡប់​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត។

អត្ថបទទាក់ទង