រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។
ការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋម្ចាស់ដី មន្ទីរ អង្គភាព ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ទាំងអស់ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា ៕