រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អៀង វុធ និង ឯកឧត្តម កែវ ពៅ ជិះកង់ត្រួតពិនិត្យមើលផ្លូវកៅស៊ូ DBST លេខ ៥៣ មានចំងាយ ២៧គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ទៅទីរួមស្រុកទឹកផុស

  • 778
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត និង ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានជិះកង់ត្រួតពិនិត្យមើលផ្លូវលេខ ៥៣ ប្រវែង ២៧គីឡូម៉ែត្រ ចេញពីទីរួមខេត្តកំពង់ឆ្នាំងទៅដល់ទីរួមស្រុកទឹកផុស។

ឯកឧត្តម កែវ ពៅ បានអោយដឹងថាៈ យុទ្ធនាការជិះកង់ ពិនិត្យឱ្យឃេីញជាក់ស្តែងនូវផ្លូវមានជង្ហុកសំបុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ ធ្វើការជួសជុលឡើងវិញអោយបានទាន់ពេលវេលា ដើម្បីអោយប្រជាពលរដ្ឋធ្វើចរាចរណ៍បានងាយស្រួល និង បញ្ជៀសកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង។

ឯកឧត្តម កែវ ពៅ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នាអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែនគឺ(ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍) ៕

អត្ថបទទាក់ទង