រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចូលរួមរៀបចំ និងការពារសណ្តាប់ធ្នាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនគិតប្រាក់កម្រៃ

  • 697
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង (ស ស យ ក ) ជាច្រើននាក់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានចុះទទួលផ្ញើកង ម៉ូតូដោយមិនគិតប្រាក់ចំណូល ចំនួន ០៨មណ្ឌល ក្នុង ៥គោលដៅ ទូទាំងខេត្តកំពង់ឆ្នាំង។ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ខេត្តកំពង់ឆ្នាំង មានបេក្ខជន ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះ ទូទៅ និងបំពេញវិជ្ជា សរុប ចំនួន ៤,៤៩៧នាក់ ក្នុងនោះ ស្រី ២,៣៥៨នាក់ ចែកចេញជា ៨ មណ្ឌល និង ១៨១បន្ទប់។

ក្នុងនោះដែរក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង(ស.ស.យ.ក) ខេត្ត បានឧបត្ថម្ភ ក្នុងការងារនេះជាថវិកាចំនួន ២,១០០,០០០រៀល, អាហារដ្ឋាន អារ៉ែង ទឹកប្រាក់ចំនួន ១០០ដុល្លា និងបាយកញ្ចប់សម្រាប់ក្រុមការងារទាំងអស់, ក្រុមហ៊ុន Cambodia ទឹកសុទ្ធចំនួន ១៥០កេះ, សសយក ក្រុងកំពង់ឆ្នាំង ថវិកាចំនួន ១,០០០,០០០ រៀល នឹងសូមថ្លែងអំណរគុណដល់ក្រុម ស ស យ ក ក្នុងការចូលរួមសហការណ៍ សម្រាប់ការងារថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ដល់បងៗ ប្អូនៗដែលយាមម៉ូតូ នឹងកង់ដោយមិនគិតប្រាក់ថ្លៃផ្ញើផងដែរ ៕

អត្ថបទទាក់ទង