លោកយាយ ផូ តែម អាយុ ៧៦ឆ្នាំ និងប្អូនប្រុស អុល សុខចិន ដែលមានជីវភាពខ្វះខាត បានទទួលសម្ភារៈប្រើប្រាស់ ថវិកា និងកង់១គ្រឿង
ស្រុករលាប្អៀរ៖ នាថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយព្រះភិក្ខុ សរ បញ្ញាឬទ្ធិ និងសម្បុរសជន បាននាំយកសម្ភារៈជូនដល់លោកយាយ ចាស់ជរា និងប្អូនប្រុសដែលមានជីវភាពខ្វះខាត ចំនួន ០២គ្រួសារគឺ៖
-គ្រួសារទី១៖ ប្អូនប្រុស អុល សុខចិន ដែលគ្រួដែលមានជីវភាពខ្វះខាត ទទួលបាន កង់១ ភេសជ្ជៈ១កេះ និងថវិកា មានចំនួន ១៥០,០០០រៀល។
-គ្រួសារទី២៖ លោកយាយ ផូ តែម អាយុ ៧៦ឆ្នាំ ទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេះ សម្ភារៈប្រើប្រាស់ និងថវិកា មានចំនួន ១៥០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបានសំណេះសំណាល និងផ្តាំផ្ញើរដល់លោកយាយ ត្រូវថែរក្សាសុខភាពអោយបានល្អ និងប្អូនប្រុសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី សម្រាប់គ្រួសារ និងសង្គមជាតិផងដែរ។ គ្រួសារលោកយាយ ផូ តែម និងប្អូនប្រុស អុល សុខចិន រស់នៅក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕