រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្ដីពីការវិភាគស្ថានភាពខេត្ត និងរៀបចំសេចក្ដីព្រាងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ (២០២០-២០២៤) ខេត្តកំពង់ឆ្នាំង

  • 828
  • ដោយ taravong

នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារកសាងផែនការខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការវិភាគស្ថានភាពខេត្ត និងរៀបចំសេចក្ដីព្រាងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ (២០២០-២០២៤) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកអភិបាល នាយករដ្ឋបាលក្រុងស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិក ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត។

កិច្ចប្រជុំនេះមានគោលបំណង អោយអ្នកពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា វិភាគស្ថានភាព និងចាត់អាទិភាពអំពីបញ្ហាប្រឈម ដែលកំពុងកើតមាន ឫអាចនិងកំពុងកើតមាន មូលហេតុ និងដំណោះស្រាយនានា ដែលអាចអនុវត្តន៍បាន នៅក្នុងអាណត្តិក្រុបប្រឹក្សា។
ក្រោយពីបានលទ្ធផលនៃការពិភាក្សា រៀបចំចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត សម្រាប់អាណត្តិក្រុបប្រឹក្សាខេត្ត ដែលចក្ខុវិស័យអភិវឌ្ឍន៍ខេត្តនេះ និងត្រូវប្រើប្រាស់សម្រាប់តម្រង់ទិលដល់កិច្ចអភិវឌ្ឍន៍ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

អត្ថបទទាក់ទង