សួនច្បារថ្មីបន្ថែមមួយទៀតស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាប់ព្រំប្រទល់ ស្រុករលាប្អៀរ ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំុវិញខេត្ត អាជ្ញាធរក្រុងកំពង់ឆ្នាំង សង្កាត់ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។