រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការសិក្សារៀនសូត្រ របស់ ក្រុមការងារស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ

  • 657
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅ ព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅ សណ្ឋាគារ សុខថៃសាន្ដ ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន រៀប ចំ សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការសិក្សារៀនសូត្រ របស់
ក្រុមការងារស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទក្រោម អធិបតីភាព ឯកឧត្តម អម សុភា អភិបាល រង ខេត្ត ដោយមាន កា រចូលរួម ពី លោក លោក ស្រី តំណាង ក្រុង ស្រុក មន្ទីរ អង្គភាព ជំនាញ ជុំវិញ ខេត្ត និង លោក លោកស្រី ជា តំណាង អង្គការ ដៃគូ អភិវឌ្ឍន៍ ក្នុង ខេត្ត ជាច្រើនរូប ផង ដែរ។

ឆ្លៀត ក្នុង ឱកាសនេះផងដែរ ឯកឧត្តម អម សុភា បាន ថ្លែងនូវ ការកោតសរសើរចំពោះ អង្គការវ៉តធឺអេត ( Water Aid ) ដែលបានគាំទ្រលើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ក្នុងខេតត្ត ។ ជាមួយ គ្នានោះ ឯកឧត្តម ក៏ បាន កោតសរសើរផងដែរចំពោះមន្ទីរជំនាញពិសេស មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍នានា ក្នុងខេត្ត ។

ឯកឧត្តម បាន ឱ្យ ដឹង ទៀត ថា៖ បើយោងតាមលទ្ធផល ទិន្នន័យ នៃការប្រគួតប្រជែងក្នុងកម្មវិធីភាពជាអ្នកដឹកនាំគំរូ ដែលគាំទ្រដោយអង្គការវ៉តធឺអេត ( Water Aid )យើងឃើញថាក្នុងរយៈពេល ៣ ខែ ( មករា ដល់ មេសា ) ស្ថិតក្នុងស្រុកគោលដៅទាំងពីរគឺ ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ មានការកើនឡើងបង្គន់អនាម័យ ១៥០០បង្គន់ ដែល នេះជាចំនួនមួយដ៏ច្រើន ដែលកើត ចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ហើយក៏សូមឲ្យអង្គការវ៉តធឺអេត ( Water Aid ) ជួយពង្រីកស្រុកគោលដៅបន្ថែមទៀត ។ ឯកឧត្តម បាន បញ្ជាក់ បន្ថែម ថា ឆ្នាំ២០២៣ កំណត់ថាស្រុកគោលដៅទាំងពីរ នឹង ឈប់បន្ទារ បង់ពាសវាលពាសកាល។

បន្ថែម ពីលើនោះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីសិក្ខាសាលានេះទៅ លោក លោកស្រី នឹង ទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត ព្រមទាំង មាន មតិយោបល់ល្អៗ សម្រាប់អនុវត្តផែនការសកម្មភាពខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ឲ្យមានប្រសិទ្ធភាព ។

អត្ថបទទាក់ទង