រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកំពង់លែង អាណត្តិទី៣ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ខ្លួនដើម្បីអនុម័តលើសេចក្តីព្រាងបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុកកំពង់លែង ។

  • 541
  • ដោយ taravong

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់លែងមានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ ក្រោមការដឹកនាំប្រជុំដោយលោក ឡោ សាលីម ប្រធាន ក្រុមប្រឹក្សាស្រុក លោក សំ ចាន់ថន អភិបាលស្រុក ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យ អង្គភាព រដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ សរុបៈ ២៨ ស្រី ០៦ នាក់ ។

លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង បានមានមតិស្វាគមន៏ និងបើកកិច្ចប្រជុំដោយលើកឡើងថាៈ កិច្ចប្រជុំនេះគឺយើងធ្វើឡើងផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីបន្តនិរន្តរភាពនិងពង្រឹងប្រសិទ្ធិភាព នៃការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សា គណៈអភិបាលស្រុក លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៍ដូចជាការងារអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងស្រុក ។
អង្គប្រជុំបានអនុម័តឯកភាពទៅលើសេចក្តីព្រាងការកែសម្រួល:
១-សេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលស្រុក
២-សេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួល និងការប្រព្រឹត្តទៅនគណៈកម្មាធិការលទ្ធកម្មស្រុក
៤-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលគណៈកម្មាធិការ គ.ក.ស.ក ស្រុក
៥-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក
៦-សេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុកកំពង់លែង
៧-យោបល់ផ្សេងៗ
ជាចុងបញ្ចប់លោក ឡោ សាលីម បានមានប្រសាសន៍បូកសរុប និងផ្តាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋជាអ្នកការពារ និងជាអ្នកបម្រើឱ្យផលប្រយោជន៏ប្រជាពលរដ្ឋទាំងអស់ដែលស្ថិត នៅក្នុងដែនសមត្ថកិច្ចស្រុកកំពង់លែង ត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ដែលមានសិទ្ធិធ្វើសេចក្តីសម្រេចខាងបញ្ញាតិ្ត និងខាងប្រតិបត្តិប៉ុណ្ណោះ ខិតខំស្រាវជ្រាវរៀនសូត្រ និងយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៏បែបបទ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់ផងដែរ ៕

អត្ថបទទាក់ទង