រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពង្រឹងយន្តការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ខេត្ត ក្រុង-ស្រុក ក្នុងការអនុវត្តមុខងារដែលផ្ទេរពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពង្រឹងយន្តការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ខេត្ត ក្រុង-ស្រុក ក្នុងការអនុវត្តមុខងារដែលផ្ទេរពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៩ គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការខេត្តកំពង់ឆ្នាំងប្រជុំបូកសរុបប្រចាំខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការខេត្ត។

ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត នាយទីចាត់ការសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងពង្រឹងការអនុវត្តមុខងារដែលផ្ទេរពីថ្នាក់ជាតិ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ៕

អត្ថបទទាក់ទង