រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ

  • 626
  • ដោយ taravong

ស្រុកកំពង់ត្រឡាច៖ នាព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច បានបើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច។

វេទិកាសាធារណៈនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកកំពង់ត្រឡាច គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកចូលរួមប្រមាណ ៦៤៥នាក់ ស្រី ១៧៩នាក់ ផងដែរ។

មានមតិសំណេះសំណាលក្នុងអង្គវេទិកាលោកជំទាវ ប្រធានក្រុមការងារបានប្រសាសន៍ថា៖ ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន។ ការបើកវេទិកា មានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា អំពីអាទិភាពនៃការ ងារ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខៗទៀត។

លោកជំទាវ ប្រធានក្រុមការងារ ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខ។ ក្នុងវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវសំណូមពររបស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបក្នុងការលើកកម្ពស់កិច្ចសហការ និងទទួល បានព័ត៌មានប្រសើរ ជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការ យល់ដឹងកាន់តែច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ៕

អត្ថបទទាក់ទង