រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋឃុំបន្ទាយព្រាល និងឃុំប្រស្និប

  • 674
  • ដោយ taravong

ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩
ឯកឧត្ដម គុយ ឆាយ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ចំនួន២ឃុំ មានឃុំបន្ទាយព្រាល និងឃុំប្រស្នឹប ដែលមានអ្នកចូលរួមសរុប ២២០នាក់ ស្រី ៨៩នាក់ ស្ថិតនៅក្នុងបរិវេណវត្តស្ទឹង ភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។
នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ១៣ ក្នុងនោះ ក្រុមការងារ អាជ្ញាធរនិងជំនាញបានធ្វើការបកស្រាយនៅសល់សំណូមពរ ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ។

អត្ថបទទាក់ទង