ព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជេីញជួបថ្វាយបង្គំសួរសុខទុក្ខព្រះចៅអធិការវត្តវិហារហ្លួង ពិនិត្យការកសាងសមិទ្ធិផលក្នុងវត្ត ដែលបានឧបត្ថម្ភបច្ច័យដោយឯកឧត្តមបណ្ឌិត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ឌិតបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោកតា ឈុន វុន ស្ថិតនៅភូមិអណ្ដូងច្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕