ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ និង១៥នាទី លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធដីព្រៃសហគមន៍ភ្នំព្រះធាតុ ស្ថិតនៅក្នុងឃុំពាម ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងបរិវេណវត្តច្រកស្តេច ហៅវត្តអង្គចន្ទសុវណ្ណរាជា នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដោយសំណូមពរឲ្យអាជ្ញាធរជួយការពារ និងទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍។
កិច្ចប្រជុំនេះ មានការចូលរួមពី នាយសង្កាត់ និងនាយផ្នែករដ្ឋបាលព្រៃឈើ, ការិយាល័យកសិកម្មស្រុក, ការិយាល័យរៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងភូមិបាលស្រុក, មេឃុំពាម, មេភូមិច្រកកូវ និងអ្នពាក់ព័ន្ធមួយចំនួន។
ជាលទ្ធផលក្នុងកិច្ចប្រជុំបានសម្រេចដូចខាងក្រោម÷
ទី១÷ រដ្ឋបាលស្រុក នឹងផ្អែកតាមការកំណត់នៃកិច្ចប្រជុំនេះ ដើម្បីធ្វើលិខិតរដ្ឋបាលសុំគោលការណ៍គោរពជូនឯកឧត្តមអភិបាលខេត្ត សុំធ្វើបច្ចុប្បន្នភាពដីព្រៃឈើសហគមន៍ភ្នំព្រះធាតុ ទំហំ ៦៨២ ហិចតាឡើងវិញ។
ទី២÷ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំបោះឆ្នោតជ្រើរើសបង្កើតគណ:កម្មការគ្រប់គ្រងដីព្រៃឈើសហគមន៍ភ្នំព្រះធាតុឲ្យបានច្បាស់លាស់ និងកំណត់ចំនួនអាណត្តិឲ្យបានត្រឹមត្រូវ។
ទី៣÷ រៀបចំផែនការ និងពិនិត្យនីតិវិធី
ដើម្បីចុះបញ្ជីដីព្រៃឈើសហគមន៍ភ្នំព្រះធាតុ ជាកម្មសិទ្ធិរដ្ឋ ៕