រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • 581
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានរៀបចំវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ដើម្បីឆ្លើយតបឱ្យសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកាប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត អភិបាល អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ មន្ទីរ អង្គភាព ប្រជាពលរដ្ឋចូលរួមចំនួន ២១៥នាក់។
កម្មវិធីវេទិកានេះមានប្រជាពលរដ្ឋចូលរួម មកពីសង្កាត់ចំនួន ០២គឺៈ សង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នៅសង្កាត់ផ្សារឆ្នាំង មានចំនួន ០៤ភូមិដែលចូលរួមគឺ (ភូមិផ្សារឆ្នាំង, ផ្សារលើ, ចុងកោះ និងកោះក្របី) កម្មវិធីធ្វើឡើងនៅពេលព្រឹក នឹងពេលរសៀលរៀបចំនៅសង្កាត់ផ្សារឆ្នាំង មកពីភូមិចំនួន ០៤ទៀតគឺ (ភូមិទី ១, ២, ៣ និង៨) សង្កាត់ខ្សាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង