ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ មានបើកវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រៀបចំនៅសាលាឃុំ ឈូកស ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។
ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ និងក្រុមការងារថ្នាក់ខេត្ត ស្រុក, ប្រជាពលរដ្ឋឃុំ ប្រជាពលរដ្ឋចូលរួមមានចំនួន ០៣ឃុំ គឺឃុំឈូកស ឃុំតាជេស និងឃុំសែប សមាសភាពចូលរួមសរុបមានចំនួន ៤៥០នាក់ ៕