កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ១,២៧៥គ្រួសារ រស់នៅភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
គ្រួសារនីមួយៗទទួលបានៈអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១) ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក សិស្សានុសិស្សចំនួន ២១៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិក ១ដេីម និងថវិកា ១ម៉ឺនរៀល៕