រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម កែវ ពៅ នាំយកថវិកាឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ប្រគល់ជូនអាជ្ញាធរ និងប្រជាពលរដ្ឋ សម្រាប់ដោះស្រាយសំណូមពរដែលបានលើកឡើងក្នុងវេទិកាក្រុមការងារថ្នាក់ជាតិ

  • 1.0ពាន់
  • ដោយ Admin

ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និងក្រុមការងារ រួមដំណើរដោយលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក បាននាំយកថវិការបស់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកផុស និងស្រុកកំពង់លែង ចំនួន 30,600,000រៀល មកប្រគល់ជូនមេភូមិដូនវៀត និងភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ដើម្បី៖

  • ចាក់ដី 1,000 ឡាន បំពេញទីធ្លាអនុវិទ្យាល័យកោះក្អែក
  • រៀបចំប្រព័ន្ធសូឡា នៅអនុវិទ្យាល័យកោះក្អែក
  • ឧបត្ថម្ភថ្លៃពលកម្មដល់ប្រជាពលរដ្ឋជួយសាងសង់អគារសាលាមត្តេយ្យជ្រោយបបុស
  • និងបានឧបត្ថម្ភថវិកាដល់អ្នកចូលរួមផងដែរ។

បញ្ហា និងសំណូមពរខាងលើនេះ គឺប្រជាពលរដ្ឋបានស្នើសុំនៅក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់លែង។

បន្តមក ក្រុមការងារក៏បានចុះពិនិត្យផ្លូវនៅក្នុងភូមិកោះក្អែក និងភូមិដូនវៀត ដែលប្រជាពលរដ្ឋបានស្នើសុំ។

អត្ថបទទាក់ទង