សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការសាងសង់សាលាបឋមសិក្សា ដែលជាព្រះរាជអំណោយដ៍ថ្លៃថ្លា របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហនុ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនសាលាបឋមសិក្សាសេះស្លាប់ ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។
ការចុះពិនិត្យការដ្ឋានអមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូរទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ផងដែរ ៕