កំពង់ឆ្នាំង ៖ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់សាជាថ្មីឡើងវិញបន្ទាប់ពីអគារនេះត្រូវបានធ្វើការជួសជុលទាំងស្រុងឡើងវិញ តាមរយៈគម្រោងធ្វើអោយប្រសើឡើងវិញ នូវសុខភាពមាតាទារកនិង កុមារ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋឆែក ។
ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសម្ភពនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម វ្លាស់ ទីមីលតេសារ ភារៈធារី នៃស្ថានទូតសាធារណៈរដ្ឋឆែកប្រចាំនៅប្រទេសកម្ពុជា ៕