ក្រុមការថា្នក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង ចុះពិនិត្យទីតាំងគ្រោងរៀបចំបង្កើតផ្សារសហគមន៍ក្នុងឃុំប្រឡាយមាស។
យោងលិខិតស្នើសុំរបស់ឯកឧត្តម ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង នៅព្រឹកថ្ងៃទី០២ខែសីហា ឆ្នាំ២០១៩ ក្រុមការងារក្រសួងអភិវឌ្ឍន៏ជនបទ ដឹកនាំដោយ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ រួមដំណើរមានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង មកពីក្រសួង និងខេត្ត ស្រុក និងសហការី សរុប ១៣ នាក់ បានចុះពិនិត្យទីតាំង គ្រោងរៀបចំផ្សារសហគមន៍ជូនប្រជាពលរដ្ឋលក់ដុូរ នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ជីវភាពនៅមូលដ្ឋាន ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងឱកាសវេទិកាសាធារណៈលើកទី១ ក្នុងស្រុកកំពង់លែង ។