ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៩ អនុសាខាកាកបាទក្រហម ស្រុកកំពង់លែង ដឹកនាំដោយលោក ចេង ចាន់ដូណា ប្រធានគណកម្មាធិការអនុសាខាស្រុក សហការជាមួយនាយកសាលាវិទ្យាល័យហ៊ុនសែនកំពង់លែង ទីប្រឹក្សាយុជនកាកបាទក្រហម និងអាជ្ញាធរស្រុក បានធ្វើយុទ្ធនាការសំអាតបរិស្ថានជុំវិញសាលា និងទីសាធារណៈ ដើម្បីកំចាក់ជំរកមូសខ្លា ដែលជាភ្នាក់ងារចំលងជម្ងឺគ្រុនឈាម មានអ្នកចូលរួម ២១៥នាក់ ស្រី ១០៥នាក់ ៕