រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងស្រុករលាប្អៀរ

  • 526
  • ដោយ taravong

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៩ កម្មវិធីអនុវិស័យរដ្ឋបាលដីធី្លខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ ភូមិ គឺៈភូមិអណ្តូងឬស្សី និងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាព លោក ឈុន សុខកុម្ភៈ ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត តំណាងលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្ត ដោយមានការចូលរួមពី លោក ថៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ, តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនគារ,ក្រុមការងារចុះបព្ជីាដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងអាជ្ញាធរឃុំ ភូមិ ព្រម ទាំង ប្រជាពលរដ្ឋចូលរួមប្រមាណ ៣១៥ នាក់ (ស្រី ២៤៣ នាក់)។

អត្ថបទទាក់ទង