ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញានក្ខន្ធសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា
នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា (គណៈកម្មការទី៧) ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០ព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
សពរបស់លោកជំទាវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕