ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមដំណេីរដោយ ឯកឧត្តម កែវ ពៅ អនុប្រធានគណៈកម្មាធិការសាខា រួមនឹងប្រធាន អនុប្រធាន អនុសាខាស្រុកបរិបូណ៌ បាននាំយកថវិកា ចំនួន ៨,៩០០,០០០រៀល ទៅសួរសុខទុក្ខ គ្រួសារកញ្ញា តាក់ សុបិន្ត អតីតយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដែលទទួលរងគ្រោះដោយដេីមឈេីតាមផ្លូវសាធារណបាក់រលំសង្កត់ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលបច្ចុប្បន្ន កញ្ញា តាក់ សុបិន្ត កំពុងសំរាកព្យាបាល នៅប្រទេសវៀតណាម(បាក់ឆ្អឹងដេីមដៃនិងកំរេីកពាក់កណ្តាលខ្លួនមកក្រោមមិនរួច)។
ក្នុងនោះមានថវិកាផ្ទាល់ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជា ចំនួន ១លានរៀល ថវិកាផ្ទាល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ៣លានរៀល ជូនដល់ក្រុមគ្រួសារដេីម្បីសម្រាលបន្ទុក ក្នុងការព្យាបាល ៕