ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងដូនវៀត តាមរយៈជំនួយឥតសំណងរបស់រាជរដ្ធាភិបាលជប៉ុន និងប្រជាជនជប៉ុនស្រុកកំពង់លែង៖ នៅព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ មានពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងដូនវៀត តាមរយៈជំនួយឥតសំណងរបស់រាជរដ្ធាភិបាលជប៉ុន និងប្រជាជនជប៉ុនសម្រាប់កម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ពិធីស្ថិត ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ធក្នុងមូលដ្ធានផងដែរ ។