ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្តពីព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត និងដោយមានការចូលរួមពីឯកឧត្ដមព្រះរាជអាជ្ញា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សមាគម អ.ម.ត យុវជន១៥៧ យុវជនរាជសី និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមមិទ្ទិញបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។