រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាមខ្នាតធំ ស្របតាមស្តង់ដារបច្ចេកទេស

  • 323
  • ដោយ taravong

កំពង់ឆ្នាំង ៖នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតនៅភូមិត្រពាំងស្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តមឈិន សេងងួន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូប។

សូមជម្រាបជូនដែរថា៖ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំងត្រូវរូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៃកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី មានក្រុមហ៊ុន អ៊ឹង ស៊ីមស៊ា ខនស្ត្រាក់សិន ជាអ្នកទទួលបន្ទុកសាងសង់ និងគ្រប់គ្រងគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រគល់ជូនដល់អាជ្ញាធរនៃខេត្តទាំងពីរនេះ អាចទទួលគ្រប់គ្រង និងអនុវត្តការងារបន្តទៀត។

អត្ថបទទាក់ទង