កំពង់ឆ្នាំង៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន អភិបាល អភិបាលរងស្រុក និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ ដែលបានស្ម័គ្រចិត្តបន្លាស់ទីពីជើងភ្នំទេពី ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង មករស់នៅតំបន់ដែលក្រុមហ៊ុន ខេអិលភី ធី ត្រេនស្ព័រថេសិន ឯ.ក បានរៀបចំជូន។
ក្នុងឱកាសនោះដែរ ឯកឧត្ដម និងលោកជំទាវអ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់ក្រុមហ៊ុនខេអិលភី ធី ត្រេនស្ព័រថេសិន ឯ.ក ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ គ្រឿងឧបភោគបរិភោគ ស័ង្កសី និងថវិកាចំនួន ១លានរៀល។